G-Devith កំពូលតារាចម្រៀងរ៉េបប្រចាំស្រុកខ្មែរ
G-Devith កំពូលតារាចម្រៀងរ៉េបប្រចាំស្រុកខ្មែរ
G-Devith ដែលមានឈ្មោះកំណើតថា ងួន ចាន់ដេវីត ជាកំពូលតារាចម្រៀងរ៉េបនៅស្រុកខ្មែរ ជាតារាតំណាងផលិតផលឱ្យក្រុមហ៊ុនធំៗ ជាអ្នកនិពន្ធទំនុកច្រៀងនិងបទភ្លេង ព្រមទាំងជាផលិតករដ៏មានភាពច្នៃប្រឌិតនិងមានការទទួលស្គាល់ពីមហាជន។ G-Devith កើតនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៩៤ លោកមានទីកន្លែងកំណេីតនៅទីរួមខេត្តបាត់ដំបង។ G-Devith បានបោះបង់ការសិក្សាត្រឹមថ្នាក់វិទ្យាល័យ ដោយសារកត្តាជីវភាពគ្រួសារ ហើយលោកបានសម្រេចចិត្តផ្លាស់មករស់នៅទីក្រុងភ្នំពេញ ដែលមានមុខរបរជាអ្នកបញ្ចូលបទចម្រៀងក្នុងទូរសព្ទ ក្រោយមកលោកបានច្រៀង ចម្រៀង Cover ជាច្រើនបទ Upload ទៅក្នុងបណ្ដាញសង្គម YouTube ដោយការច្រៀងរបស់លោក តែងធ្វើត្រាប់តាម តារាចម្រៀងពេញនិយម K-Pop ក្នុងអំឡុងឆ្នាំ2014។ ដោយសារសមត្ថភាពនៃការរ៉េបរបស់លោក បានធ្វើឱ្យតារាចម្រៀងពេញនិយម ហៅកាត់ថា C-Pop គឺអ្នកនាង ពេជ្រ សោភា បានទាក់ទងលោកយកមកធ្វើជាដៃគូច្រៀង រហូតបានធ្វើឱ្យទស្សនិកជនពេញចិត្តជាខ្លាំង ក្រោយមកជីវិតរបស់លោកបានផ្លាស់ប្តូរ ១៨០ដឺក្រេ ក្រោយបានជួបនឹងតារាចម្រៀង ពេជ្រ សាភា ដែលជាតារាចម្រៀងលំដាប់ជួរមុខនៅកម្ពុជា បានជួយធានាលោក ចូលក្នុងផលិតកម្មយក្សនៅកម្ពុជា ដោយគ្រប់គ្នាស្គាល់ថា ផលិតកម្ម រស្មីហង្សមាស ក្នុងអំឡុងឆ្នាំ 2015។ ប៉ុន្តែក្រោយមក G-Devith បានចាកចេញពីទីនោះដើម្បីដើរតាមក្ដីស្រមៃដោយជ្រកក្រោម Dit-Way Nation។ Album ចម្រៀងផ្ទាល់ខ្លួន និងការរៀបចំការប្រគំតន្រ្តីខ្នាតយក្សជាច្រើន បានធ្វើឱ្យ G-Devith កាន់តែជោគជ័យ និងមានភាពអស្ចារ្យក្នុងអាជីពរបស់ខ្លួន។




អត្ថបទផ្សេងទៀត
